Uncategorized

សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

 

​ស្វាយរៀង​៖​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​កាត​អ្នកសារព័ត៌មាន​នៅក្នុង​ស្រុក​មួយ​នៅ​ចំណុច​ហាង​លក់​បាញ់ឆែវ​មួយកន្លែង​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ហាង​លក់​បាញ់ឆែវ​យីហោ​ស្រី​នាង​ស្ថិតក្នុង​ភូមិ​តា​បឹ​ប​សង្កាត់​បាវិត​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​មានឈ្មោះ​គឹម​ប៉ូ​ឡូ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិខ្មែរ​ជា​បុគ្គលិក​សារព័ត៌មាន​”​សំឡេង​ក្មេង​សច្ចៈ​”​នៅ​ភូមិ​ជៀរ​ឫស្សី​ឃុំ​ចម្លង​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​
​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​បង្ហាញ​បន្ទប់​ជួល​ស្នាក់នៅ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តា​បឹ​ប​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​
​ក្នុងនោះ​ឆែកឆេរ​ចាប់​ដកហូត​-​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ចំនួន​១៦​កញ្ចប់ តូច និង​ទូរស័ព្ទដៃ​១​គ្រឿង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​
​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​នាំយកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​សាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូត​ជា​លទ្ធផល​បង្ហាញ​វិជ្ជមាន​។​បច្ចុប្បន្ន​ជន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ចាត់ការ​បន្ត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *