Uncategorized

ទឹកនៅអាងតាម៉ុកស្ថានភាពកម្ពស់ជិតដល់សញ្ញាប្រកាសអាសន្ន

 

​ឧ​ត្ត​រ​មានជ័យ​៖​ប្រភពពី​មន្ត្រី​ក្រសួង​ធនធាន​ទឹកនឹង​ឧតុនិយម​បានឱ្យដឹងថា​ស្ថានភាព​ទឹក​នៅ​អាងទឹក​តា​ម៉ុក​មាន​កម្ពស់​ទឹក​ក្នុង​អាង ៤,១០​ម៉ែត្រ​កាលពី​វេលា​ម៉ោង ៦:០០​នាទី​ល្ងាច នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។​បើ​ធៀប​វេលា​ម៉ោង​៦:៣០​នាទី​ព្រឹក​គឺ​កើនឡើង​០,១៥​ម៉ែត្រ​។​

​ប្រភព​ដដែល បាន​បន្តថា ការ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ។ ចំណែក​លំនៅស្ថាន​ប្រជាពលរដ្ឋ​ពុំមាន​រង​ផលប៉ះពាល់​ទេ​។​ជាមួយគ្នា​នោះ​កម្លាំង​មន្ទីរ​និង​ខេត្ត​អាជ្ញាធរ​ដែនដី​,​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​បាន​ត្រៀមលក្ខណៈ​អន្តរាគមន៍​រួចជាស្រេច​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ពេល​ជួប​បញ្ហា​។​ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្នែក​ខាងលើ​និង​ខាងក្រោម​អាងទឹក​តា​ម៉ុក​ស្ថិតនៅ​ឃុំ​អន្លង់​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។​

​គួរ​បញ្ជាក់ថា​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​គឺ​កម្ពស់​៣,៨០​ម៉ែត្រ​និង​ប្រកាសអាសន្ន​វិញ​គឺ ៤,២០​ម៉ែត្រ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *