Uncategorized

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនម្នាក់ជាមួយថ្នាំញៀននិងដាវជាច្រើនដើម

 

​តាកែវៈ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​រួមជាមួយ​ថ្នាំញៀន​មួយចំនួនធំ​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​ពោធិ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​។​

​មន្ត្រី​កងរាជអាវុធហត្ថ បានឱ្យដឹងថាៈ​ការឃាត់ខ្លួន​ជននេះ​គឺ​ក្រោម​ការសម្របសម្រួល នីតិវិធី​ដោយ លោក​ជីវ​ចាន់​តារា​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​។​ដឹកនាំ​បញ្ជា​ដោយ​លោក​អនុ​សេនី​យ៏​ត្រី​ហួត​វឿន​នាយ​កា​រិ​យា​ល​យ័​(​ស្ដីទី​)​។​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សោម ទូច ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ ពោធិ ឃុំ ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​ក្នុងនោះ
​ដកហូត​វត្ថុតាង​រួមមាន ៖១.​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​២០​កញ្ចប់​ទម្ងន់​៧,០៥​ក្រាម ( ថ្លឹង​ទាំង​សំបក់​ថង់​)២.​ដាវ​ដែក​ចំនួន​៦៣.​សម្ភារ​សេព​ថ្នាំញៀន​និង​សម្ភារ​វេច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​និង​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *