Uncategorized

សមត្ថកិច្ចចាប់ជនម្នាក់ដែលលួចរថយន្តរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងខេត្តពោធិ៍សាត់

 

​ពោធិសាត់​៖សមត្ថកិច្ច​ខេត្តពោធិសាត់បានចាប់ជនម្នាក់ដែលលួច​​រថយន្តរបស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចេញពី​ចំណុច​ស្នាក់ការ​​​ហើយបើក​រថយន្ត​នេះក្រឡាប់​ធ្លាក់​ផ្លូវ​។​ហេតុ​ការ​ណ៍បាន​កើតឡើង​នៅ​ភូមិ​រវាង ឃុំ សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពី​ព្រឹក​ថ្ងៃទី​១៩​កញ្ញា​២០២០​។

​ម​ន្ត្រីនគ​បាល​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​សេង​សៀ​ប​ហៅ​ចាស់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​បច្ចុប្បន្ន​រស់​នៅឯ​ក្រុងភ្នំពេញ​មាន​ស្រុកកំណើត​ភូមិ​ក្រោលគោ​ឃុំ​សំបូរ​មាស​ស្រុក​មុខកំពូល​ខេត្តកណ្តាល ។
​ប្រភព​ដដែល​បានឱ្យដឹងទៀតថា​នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​១៨​កញ្ញា​២០២០​ជនសង្ស័យ​បានមក​ដេក​នៅក្នុង​វត្ត​រវៀង​។​លុះដល់​ព្រឹក​ឡើង​ជនសង្ស័យ​បាន​ដើរ​ចេញពី​វត្តរ​រៀង​ដើរ​ដល់​ចំណុចកើតហេតុ​ឃើញ​មាន​រថយន្ត​ច្រើន​ក៏​ដើរ​ចូលទៅ​ឃើញ​រថយន្ត​មួយគ្រឿង​មាន​សោរ​ជាប់​នៅ​ស្រាប់​ក៏​ឡើងលើ​រថយន្ត​បញ្ឆេះ​​ហើយក៏​បើក​ចេញ​គោលបំណង​បើក​ទៅ​ភ្នំពេញ​។​

​តែ​ជនសង្ស័យ​បើក​មកដល់​ចំណុច​ផ្លូវ​កោង​នៅលើ​ផ្លូវ​លេខ​១៥៥​ត្រង់ចំណុច​ត្រដក់​ពង​ស្ថិតក្នុង​ភូមិ​ព្រែក​៣​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​រថយន្ត​ជាច្រើន​ត្រឡប់​។​ជនសង្ស័យ​បាន​បើកទ្វារ​ដើរចេញ​ពី​ក្នុង​រថយន្ត​បាន​ចម្ងាយ​៣០០​ម៉ែត្រ​សមត្ថកិច្ច​ដេញតាម​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​។​

​រថយន្ត​១​គ្រឿង​ដែល​ត្រូវបាន​ចោរលួច​នេះ​ម៉ាក​ម៉ាស់​ស្តារ​សេរី​២០២០​ពណ៌​សំបក​ឪឡឹក​ស្លាក​លេខ​NOG1,20014​ជា​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។​ក្នុងនោះ​ដើមបណ្តឹង​ឈ្មោះ​ទេស​សុផល​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជា​តំណាងឱ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រចាំ​ស្នាក់ការ​រវៀង​ចំណុច​ទឹក​ចេញ​ក្នុងភូមិរ​វៀង​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *