Uncategorized

បុរសម្នាក់ចងកសម្លាប់ខ្លួនព្រោះខឹងប្រពន្ធទៅធ្វើការនៅរោងចក្រ

 

​ពោធិសាត់​៖​បុរស​ម្នាក់​ខឹង​ប្រពន្ធ​សុំ​ទៅធ្វើ​ការ​នៅ​រោងចក្រ​បែរជា​ដើរទៅ​ផឹកស្រា​ស្រវឹង​ហើយ​ចងក​សម្លាប់ខ្លួន​បន្សល់​ទុក​កូនតូចៗ​ចំនួន​៣​នាក់​នៅ​ជាមួយ​ម្តាយ​។​ហេតុការណ៍​ការ​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ពោធិ៍​អង្គ្រង ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិសាត់​កាលពី​ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ក្រគរ​បានឱ្យដឹងថា​អត្តឃាត ជន​ដែល​បាន​ចងក​សម្លាប់ខ្លួន​នោះ​មានឈ្មោះ ធួ​ង ធា​ម ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​រត់​ឡោម​អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​មានកូន​ចំនួន ៣ នាក់​ក្នុងបន្ទុក​រស់នៅក្នុង​ភូមិ ឃុំ​ស្រុក​កើតហេតុ​។​

​មន្ត្រី​ដដែល​បាន​បន្តថា​នៅមុន​ពេល​កើតហេតុ​ប្រពន្ធ​របស់​ជននេះ​បាន​សុំ​ប្តី​ទៅធ្វើ​ការ​នៅ​រោងចក្រ​ដើម្បី​បាន​ប្រាក់​គ្រាន់​ជួយ​ផ្គត់ផ្គង់​នៅក្នុង​គ្រួសារ​ដែលមាន​កូនតូចៗ​នៅក្នុង​បន្ទុក​ចំនួន​៣​នាក់​។​តែ​ជា​អ​កុស​ល្យ​មិន​នឹកស្មានថា​ប្តី​របស់ខ្លួន​ខឹង​ដោយសារតែ​រូបគាត់​សុំ​ទៅធ្វើ​ការ​នៅ​រោងចក្រ​បែប​នោះឡើយ​។​បែរជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​ទៅ​ចងក​សម្លាប់ខ្លួន​ទៅវិញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *