ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូទៅតុលាការ!

កណ្ដាល៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់បុរសម្នាក់ចំណោម២នាក់ករណីលួចម៉ូតូដែលម្ចាស់ចតទុករួចចូលលេងបាល់និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។
ករណីនេះបានកើតឡើងនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី១ ខែវិច្ចិកា។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់-ឈ្មោះអ៊ឹមយូសែប អាយុ២១ឆ្នាំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យនិងម្នាក់ទៀតកំពុងរត់គេចខ្លួន។
ចំណែកម្ចាស់ម៉ូតូឈ្មោះចាំង យុំាងវី អាយុ២១ឆ្នាំជនជាតិវៀតណាមនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។រីឯវត្ថុតាងចាប់បាន-ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1AB-1147 ជារបស់ជនរងគ្រោះ។ក្រោយពីចាប់បានជនសង្ស័យម្នាក់នគរបាលស្រុកកៀនស្វាយបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការនិងបន្តតាមចាប់បក្ខពួកយកមកអនុវត្តច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *