ព័ត៌មានសន្តិសុខសង្គម

រថយន្តលេខ នគរបាល បុកជាមួយម៉ូតូរម៉ក បណ្ដាលឲ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តផ្លាកលេខនគរបាលបានបើកបុកជាមួយរ៉ឺម៉កម៉ូតូ បណ្តាលមនុស្ស២នាក់រងរបួសធ្ងន់ក្នុងនោះមានម្នាក់បាក់ជើងទាំង២។
ហេតុការណ៍នោះបានកើតឡើងនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែតុលាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា រថយន្តផ្លាកលេខនគរបាល 2.0989 បើកបុកជាមួយរ៉ឺម៉កម៉ូតូបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ក្នុងនោះ ម្នាក់បាក់ជើងទាំងសងខាង។
មុនកើតហេតុរថយន្តផ្លាកលេខនគរបាលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។មកដល់កន្លែងខាងលើស្រាប់តែរថយន្តនេះបុកជាមួយម៉ូតូរ៉ឺម៉កពេញទំហឹង បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់បន្សល់តែរថយន្ត ។បន្ទាប់ពីនោះសមត្ថកិច្ចបានស្រាវជ្រាវតាមរកម្ចាស់រថយន្តយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *