ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖នរគបាលខណ្ឌជ្រោយចង្វាបានចាប់ជនសង្ស័យប្រុសស្រី៧នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងត្រៀមបញ្ជូនទៅតុលាការ។ករណីចាប់ខ្លួននៅម្តុំក្រោយព្រះវិហារអីស្លាម ភូមិ១ ខណ្ឌជ្រោយចង្វាកាលពីល្ងាចថ្ងៃទី៤ ខែតុលា។


លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ក្នុងនោះស្រី៣នាក់។
វត្ថុតាងចាប់បានក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៧កញ្ចប់-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន-ម៉ូតូម៉ាក smash១គ្រឿងផ្លាកលេខ ភ្នំពេញ 1Z-3740។ជនសង្ស័យ រួមនិងវត្ថុតាងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *