ព័ត៌មានសន្តិសុខសង្គម

ឃ្លាំងឈើដ៏ធំ១ នៅកណ្ដាលក្រុងបាត់ដំបង ស្ថិតនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង សង្ស័យជាឆ្នាំងបាយសមត្ថកិច្ច

 

ខេត្តបាត់ដំបង÷ឃ្លាំងឈើដ៏ធំមួយកន្លែងស្ថិតនៅភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបងបានដឹកឈើចូលនាំឲ្យមានការភ្ញាក់ហើយពីប្រជាពលរដ្ឋនិងមហាជនពីព្រោះទំហំនៃការដឹកចូលមានចំនួនច្រើនម៉ែត្រគូប។ រីឯអាជ្ញាធរថ្នាក់ដឹកនាំក្រុងបាត់ដំបងក៏ដូច ជាខេត្តបាត់ដំបង ជាពិសេសសមត្ថកិច្ចជំនាញធ្វើមិន ដឹងមិនឮក្នុងរឿងជំនួញឈើនេះដោយចំណាយពេលយូរទើបសមត្ថកិច្ចចុះមកដល់ទីតាំង។

អ្នកក្រុងបាត់ដំបងនិយាយថា ម្ចាស់ឈើឈ្មោះចែមាន់ដែលគាត់រកស៊ីឈើជាយូរឆ្នាំណាស់មកហើយដោយគាត់នាំឈើផ្ដាច់មុខមកពីស្រុកសំឡូត។ ចែមាន់បានអះអាងប្រាប់អ្នកកាសែតថា គាត់បានចំណាយលុយរត់ឯកសារឬរត់ការជាមួយមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងរួចរាល់អស់ហើយ។ ដូចដូច្នេះគ្មានអ្នកណាហ៊ានមកចាត់ការចាប់ឬបង្ក្រាបឃ្លាំងស្តុកឈើដ៏ធំនៅកណ្ដាលក្រុងបាត់ដំបងរបស់គាត់នោះបានឡើយ។ ទំនងជាដូចគាត់និយាយមែនពីព្រោះក្រោយពេលអ្នកកាសែតរាយការណ៍អំពីបញ្ហានេះមិនឃើញមានស្ថាប័នជំនាញចុះមកឲ្យទាន់ពេលវេលានោះឡើយ។

បន្ទាប់ពីអ្នកកាសែតរាយការណ៍អំពីឃ្លាំងស្តុកឈើរបស់ចែមាន់នេះនៅវេលាម៉ោងដប់ព្រឹក ទើបនៅវេលាម៉ោង 4:00រសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២២ គេឃើញមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រុងបាត់ដំបងចំនួន ៣នាក់បានចុះមកដល់ទីតាំងឃ្លាំងខាងលើនេះប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកផ្សេងចូលរួមនោះឡើយ។ គេមិនដឹងថាតើមានអាថ៌កំបាំងអ្វីរវាងម្ចាស់ទីតាំងឃ្លាំងស្តុបឈើជាមួយមន្ត្រីរដ្ឋបាលព្រៃឈើដែលមកនោះទេបានជាមិនអនុញ្ញាតឲ្យអ្នកផ្សេងចូលមើល។ បញ្ហានេះនាំឲ្យ មានចម្ងល់នៅក្នុងចំណោមអ្នកកាសែតចំពោះការងាររបស់មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកបាត់ដំបងនិងថៅកែឃ្លាំងស្តុកឈើនោះ។

អ្នកក្រុងបាត់ដំបងនិយាយថាចែមាន់រកស៊ីឈើជាយូរ ឆ្នាំមកហើយ។ ពោលគឺឃ្លាំងគាត់ជាកន្លែងចែកចាយឈើដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង។ សមត្ថកិច្ចនានាជាពិសេសស្ថាប័នជំនាញតែងតែចេញចូលនៅក្នុងដេប៉ូរបស់គាត់ដោយអាថ៌កំបាំងបំផុត។ ថ្នាក់ដឹកនាំក្រុងនិងខេត្តបាត់ដំបងហាក់ដូចជាស្ទាក់ស្ទើរក្នុងការចាប់វិធានការចំពោះឃ្លាំងស្តុកឈើនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *