ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយផ្តល់ជូនពលរដ្ឋរងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់

(ព្រះវិហារ) នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ និងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព រីឯ៦គ្រួសារទៀតត្រូវបានឯកឧត្តមនិងប្រតិភូអមដំណើរនាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅដ្ឋានដែលរងការលិចលង់។

អំណោយដែលយកទៅផ្ដល់ដល់ពលរដ្ឋនាពេលនេះ​រួមមាន​ ក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ២៥គីឡូក្រាម​ តង់១​ មី​ ០១កេស​ ប៊ីចេង​ ០១កញ្ចប់​ ទឹកស៊ីអ៊ីវ​ ០១ដប​ និងត្រីខ​ ០៥កំប៉ុង។

default

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *