(ភ្នំពេញ) អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃអង្គារ៍ ៩កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលសិ្ថតនៅផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីរថយន្តឡេីងកំដៅបានបង្ករជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈរថយន្ត ០៣គ្រឿង ០១គ្រឿងឆេះទាំងស្រុង ០២គ្រឿងឆេះប្រហែល ៥០% នឹងផ្ទះល្វែងខូចខាតម៉ាស៉ីនត្រជាក់ ០៣គ្រឿង នឹងទ្វាកញ្ចក់មួយចំហៀង។
នៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាតនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៦ម៉ែត្រគូប និងរថយន្តរបស់បុរី វិមានភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៦ម៉ែត្រគូប៕