ព័ត៌មានសន្តិសុខសង្គម

ជនជាតិរុស្ស៊ីម្នាក់ ស្លាប់ក្នុងបន្ទប់ជួលរហូតមានក្លិនស្អុយ ទើបភ្ញាក់ផ្អើល

បាត់ដំបង៖បុរសបរទេសជនជាតិរុស្ស៊ីម្នាក់បានស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ក្នុងក្រុងបាត់ដំបងមិនដឹងពីពេលណារហូតមានជះក្លិនស្អុយមកក្រៅទើបកើតការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយ យីហោ “យូចាន់ទី”ជាន់ទី២បន្ទប់លេខ១០ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីថ្ងៃទី៣ ខែតុលា។
សមត្ថកិច្ចបានឱ្យដឹងថា ផ្នែកជំនាញបានចុះពិនិត្យឃើញ បុរសបរទេសរូបនោះស្លាប់ក្នុងសភាពអាក្រាតកាយ និងហើមខ្លាំង ដោយនៅត្រចៀកម្ខាងមានដាក់កាសស្តាប់ផង។គេមានឈ្មោះ SAMARDAKOV KIRILL ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិរុស្សីកាន់លិខិតឆ្លងដែនលេខ 725378101។
ក្នុងការចូលរួមពិនិត្យមានក្រុមគ្រូពេទ្យ-តំណាងតុលាការ-និងផ្នែកបច្ចេកទេស កោសល្យវិច្ច័យ គឺបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដោយមិនមានស្លាកស្នាមណាមួយនៅលើរាងកាយនោះឡើយ។សពត្រូវបានបានដឹកយកទៅតម្កល់នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតរាជធានីភ្នំពេញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *