ព័ត៌មានសន្តិសុខសង្គម

ដេញចាប់បានជនសង្ស័យ៣នាក់ ឆក់កាបូបអ្នកដំណើរតាមទីសាធារណៈ

ភ្នំពេញ៖កម្លាំងល្បាតបានដេញចាប់ជនសង្ស័យចំនួន៣នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់នៅទីសាធារណៈរួចបើកម៉ូតូរត់គេចខ្លួន។
ករណីនោះនៅកែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីព្រឹកថ្ងៃទី៤ ខែតុលា។នគរបាលបានឱ្យដឹងថា កម្លាំងបានចុះល្បាតលើផ្លូវព្រះសីហនុក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់បានឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះកំពុងដើរតាមផ្លូវ ។
ពេលនោះកម្លាំងបានប្រដេញរហូតដល់មុខសណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញចាប់ជនសង្ស័យម្នាក់ឈ្មោះ ម៉ា ម៉ៅហ៊ាត អាយុ១៦ឆ្នាំ។បន្ទាប់មកបន្តតាមចាប់បាន២នាក់ទៀតឈ្មោះ ជូ ដេវីណ អាយុ១៥ឆ្នាំនិងឈ្មោះ លួស លីហួរ អាយុ១៦ឆ្នាំនៅម្តុំវត្តឧណា្ណលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សមត្ថកិច្ចដកហូតសម្ភារមានម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខបាត់ដំបង1AJ-6973 និងម៉ាកនិចផ្លាកលេខភ្នំពេញ1IL-1662 របស់ជនសង្ស័យ។បន្ទាប់ពីសាកសួរផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *