ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នាចាប់ជនសង្ស័យកំពុងលួចកាច់កម៉ូតូយកឲ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យម្នាក់កំពុងលួចកាច់សោកម៉ូតត្រូវម្ចាស់ឃើញទាន់ស្រែលឆោឡោផ្អើលដល់ពលរដ្ឋជួយដេញចាប់បានរួចយកឱ្យសមត្ថកិច្ច។ករណីនេះនៅផ្លូវ៥៩៨សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១៣ ខែកញ្ញា ។
ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការហើយបានចតទុកនៅមុខបន្ទប់ជួលរបស់ខ្លួនរួចក៏ចូលទៅខាងក្នុងអង្គុយហូបមីឆា។មួយសន្ទុះក្រោយមកម្ចាស់ម៉ូតូបានបើកទ្វារបន្ទប់ស្រាប់តែឃើញជនសង្ស័យកំពុងកាច់សោ កម៉ូតូហើយចោរបានរត់ចេញត្រូវរងគ្រោះរត់ដេញតាមនិងស្រែកចោរៗ។
ពេលនោះផ្អើលដល់ប្រជាពលរដ្ឋចេញជួយដេញស្ទាក់ចាប់ជនសង្ស័យបានភ្លាមៗតែម្ដង។បន្ទាប់មកក៏នាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *