ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុគ្គលិកកាស៊ីណូ និងបក្សពួកជិះម៉ូតូឆក់កាបូបទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចាប់បុគ្គលិកកាស៊ីណូម្នាក់និងបក្ខពួក៣នាក់បន្ទាប់ពីជិះម៉ូតូឆក់កាបូបក្នុងក្រុងប៉ោយប៉ែតហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី១២ ខែកញ្ញា។
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនសង្ស័យ៣នាក់ចំណោម៤នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែលម្នាក់កំពុងរត់គេចខ្លួនក្រោយពួកគេជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ឆក់កាបូបលុយមិនបានសម្រេចកាលពីថ្ងៃទី១១ ខែកញ្ញា។
ជនសង្ស័យ-ឈ្មោះ ម៉ុន ផានិតជាបុគ្គលិកកាស៊ីណូស្នាក់នៅមណ្ឌល៩ ភូមិប្រជាធម្មលិច ក្រុងប៉ោយប៉ែត-ឈ្មោះណាន ថៃហៀង។ឈ្មោះ ខេង លាភហេង ជាអ្នកបើកម៉ូតូហុងដាឌ្រីម ផ្លាកលេខ 1X-6454 បន្ទាយមានជ័យនិងឈ្មោះញ៉ាជិះពីក្រោយជាអ្នកឆក់ក៏បើកទៅបុករថយន្តពីក្រោយបណ្ដាលឱ្យដួលរួចរត់ចោលម៉ូតូ។
ពួកគេស្នាក់នៅបន្ទប់ជួលខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ចំណែកពលរដ្ឋរងគ្រោះឈ្មោះ ផន សិលា ភេទស្រី អាយុ ២១ឆ្នាំជាបុគ្គលិកកាស៊ីណូស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *