ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទូកុងតឺន័រ រ៉េចង្កូតខុសផ្លូវល្បឿនលឿន បុកកំណត់ស្ពានខូចខាតធ្ងន់ធ្ងរ

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយមានរថយន្តដឹកទូកុងតឺន័របានរ៉េចង្កូតខុសផ្លូវល្បឿនលឿនទៅបុកកំណល់ស្ពានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។
សមត្ថកិច្ចគោលដៅបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២២គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ត្រង់ម្តុំភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ហេតុការណ៍នោះបង្កពីរថយន្តដឹកទូកុងតឺន័របើករ៉េចង្កូតចេញពីផ្លូវទៅបុកកំណល់ស្ពានផ្លូវល្បឿនលឿនពេញទំហឹង។
រថយន្តម៉ាក HYUNDAI ផ្លាកលេខភ្នំពេញ 3C-9293 សណ្ដោងស៊ីមីរ៉ឺម៉កអ្នកបើកបរឈ្មោះសន សាល អាយុ៣២ឆ្នាំនៅភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំពត បើកពីលិចទៅកើត។មកដល់កន្លែងខាងលើបានរ៉េចង្កូតទៅបុកកំណល់ស្ពានតែម្តង។ករណីនេះមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេតែរថយន្តខូចខាតធ្ងន់ធ្ងរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *