ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកខ្សាច់បុកម៉ូតូពីក្រោយ បណ្ដាលអោយក្មេងសិស្សសាលា២នាក់ស្លាប់

ភ្នំពេញ៖រថយន្តដឹកខ្សាច់បើកក្នុងល្បឿនលឿនបានបុកម៉ូតូពីក្រោយហើយម៉ូតូជាប់ក្រោមរថយន្តនោះបណ្តាលឱ្យក្មេងប្រុសសិស្សសាលា២នាក់បានស្លាប់នៅនឹងកន្លែង។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានបានកើតឡើងនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ នាវេលាថ្ងៃត្រង់ថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះ។ម៉ូតូម៉ាកហុងដាធូដេផ្លាកលេខ ភ្នំពេញ 1FE-3846 បើកបរដោយក្មេងប្រុសឈ្មោះសុភ័ក្រ វីរៈ អាយុ១៥ឆ្នាំជាសិស្ស នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោបានស្លាប់។ អ្នករួមដំណើរឈ្មោះធីម គីមឡុងអាយុ១៤ឆ្នាំ ជាសិស្សនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានស្លាប់។
ភាគីរថយន្តបង្កម៉ាកនីសាន់ផ្លាកលេខចង្កូតស្តាំPP-0234 បើកបរដោយឈ្មោះប៊ុត ដា អាយុ៤១ឆ្នាំលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រែកកំពិស។ក្រោយកើតហេតុនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះយករថយន្តបង្ក,ម៉ូតូជាមួយតៃកុងទៅរក្សាទុកនិងសាកសួរដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *