ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ២នាក់ ករណីលួចរថយន្តទៅតុលាការ

កណ្ដាល៖នគរបាលខេត្តកណ្តាលសហការជាមួយនគរបាលខេត្តព្រៃវែងបានចាប់ជនសង្ស័យ២នាក់ករណីលួចរថយន្តហើយបានរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងនគរបាលស្រុកកៀនស្វាយខេត្តកណ្តាលសហការជាមួយនគរបាលស្រុកព្រះសេ្តចខេត្តព្រៃវែងបានស្រាវជ្រាវចាប់ជនសង្ស័យលួចរថយន្តចំនួន២នាក់។ករណីនេះកើតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៣ ខែសីហា ។
ម្ចាស់រថយន្តឈ្មោះទេព វណ្ណា ភេទស្រីអាយុ ៤៤ឆ្នាំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ជនសង្ស័យ២នាក់ដែលចាប់ខ្លួនឈ្មោះលីអេ អាយុ២៣ឆ្នាំនិងឈ្មោះម៉ៅ ភឹម អាយុ១១ឆ្នាំ។ពួកគេមានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
វត្ថុតាងចាប់បាន-រថយន្ដម៉ាកKIA TITAN ផ្លាកលេខ ភ្នំពេញ 2I.4586-ផាកស្អេបមួយគ្រឿងផ្លាកលេខភ្នំពេញ1HG.8640-កង់ដៃត្រង់១គ្រឿង ជារបស់លួចពីគេ។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ជាមួយវត្ថុតាងត្រូវបាននគរបាលរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *