ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកកម្មករបើកលឿនបុកបន្តបន្ទាប់៣គ្រឿង បណ្តាលស្លាប់ម្នាក់ របួសច្រើននាក់

កំពង់ស្ពឺ៖រថយន្តដឹកកម្មកររោងចក្របើកលឿនហើយបានបុកបន្តបន្ទាប់៣គ្រឿងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រងរបួសច្រើននាក់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ៤១ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៨ក្នុងភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ហេតុការណ៍រថយន្តម៉ាកសាំយ៉ុងបើកបរដោយឈ្មោះ ផន ភាស់ អាយុ ២៨ឆ្នាំ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ដឹកកម្មកររោងចក្រវ៉េនធូរ៉ានិងរោងចក្រមីនហ្វៃនៅស្រែតាគួនចំនួន៤៧នាក់។មកដល់កន្លែងកើតហេតុមានជង្ហុកក៏ជាន់ហ្រ្វាំងស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកបរដោយឈ្មោះឆក អាយុ ២៤ឆ្នាំនៅស្រុកជុំគីរី ខេត្តកំពតដឹកកម្មករ៤៥នាក់។បើកមកពីក្រោយបុករថយន្តខាងមុខរួចបន្តទៅបុករថយន្ត១គ្រឿងទៀតបញ្ច្រាស់គ្នា។រថយន្តនោះបើកបរដោយឈ្មោះ ហេត ផេន អាយុ ២៨ឆ្នាំ នៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ករណីនេះបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារដោយស្លាប់ស្ត្រីម្នាក់រងរបួសធ្ងន់ម្នាក់ និងរបួសស្រាល៥នាក់។ខូចខាតរថយន្ត៣គ្រឿងយ៉ាងដំណំចំពោះអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *