ព័ត៌មានសន្តិសុខសង្គម

កម្លាំងចម្រុះខេត្តបង្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

កំពង់ធំ៖កម្លាំងខណ្ឌរដ្ឋបាលជលផលជាមួយកម្លាំងសមត្ថកិច្ចខេត្ត-ស្រុក-ឃុំកាលពីថ្ងៃទី០១ ខែសីហាបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងខេត្តកំពង់ធំ។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ការចុះបង្ក្រាបប្រើឧបករណ៍ល្មើសច្បាប់នេះនៅត្រង់មាត់ព្រែកខ្វែងក្របី ដល់រាំងជ្រុំ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ជាមួយនោះបានរុះរើនិងកម្ទេចចោលវត្ថុតាងមាន-របាំងសាច់អួនក្រឡាញឹក១របាំងប្រវែង៣០០ម៉ែត្រ-របាំងស្បៃមុង១៥របាំងប្រវែង៧៥០ម៉ែត្រ-ឡុក៣២គ្រឿង-លបលូ៣០មាត់ -បង្គោល៧០០ដើម-និងចាក់លែងត្រីចម្រុះមួយចំនួនចូលទន្លេវិញ។
ចំណែកក្រុមការងារប្រចាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំក៏បានចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទខុសច្បាប់មានរបាំងសាច់ស្បៃមុង២កន្លែងប្រវែង៤០០ម៉ែត្រ-លូសាច់ស្បៃមុង៨មាត់-ឡុកសាច់ស្បៃមុងចំនួន៤គ្រឿង-បង្គោលឈើ២៥០ដើម ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *