ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់អារ កសម្លាប់ខ្លួនចោលប្រពន្ធនិងកូន៤នាក់ នៅក្រុងតាខ្មៅ

កណ្តាល៖បុរសជាកម្មករសំណង់ម្នាក់បានសម្រេចចិត្តយកកូនកាំបិតអារ កធ្វើអត្តឃាតស្លាប់ក្នុងថ្លុកឈាមចោលប្រពន្ធនិងកូន៤នាក់សង្ស័យតូចចិត្តនឹងភាពក្រីក្រ។
លោកវរសេនីយ៍ត្រី ប៉ក់ វិចិត្រនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅបានឱ្យដឹងថា ករណីអារ កធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅភូមិព្រែកសំរោង២ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី៣១ ខែកក្កដា។ជនធ្វើអត្តឃាត ឈ្មោះឡេងចំណានអាយុ៣៥ ឆ្នាំ ។
ស្រ្តីឈ្មោះចាន់ នី អាយុ៥៣ឆ្នាំត្រូវជាប្រពន្ធបានឱ្យដឹងថា គាត់បានរួមរស់ជាមួយប្តីដែលស្លាប់នេះរយៈពេល៤ឆ្នាំមកហើយ ក្រោយពីប្រពន្ធដើមគាត់បានស្លាប់ហើយបានបន្សល់កូនប្រុសស្រី៤នាក់។ប្តីរបស់គាត់ជាកម្មករសំណង់រីឯរូបគាត់ជាកម្មកររើសពងមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់ក្បែរផ្ទះ។ប្តីគាត់ជាមនុស្សផឹកស្រាស្រវឹងរៀងរាល់ថ្ងៃ និងតែងរអ៊ូរឿងក្រគ្មានលុយសង់ផ្ទះ ហើយជួនកាលថែមទាំងប្រើហឹង្សាលើកូនៗ និងរូបគាត់ទៀតផង។
នៅយប់ថ្ងៃទី៣១ ខែកក្តដាក្រោយហូបបាយរួចពួកគាត់បានអង្គុយមើលទូរទស្សន៍ ស្រាប់តែឃើញប្តីយកកូនកាំបិតអារកខ្លួនឯងក៏ស្រែកហៅអ្នកជិតខាងចូលជួយ។ តែពេលទៅដល់ប្តីគាត់បានដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ក្រោយមកសមត្ថកិច្ចពិនិត្យហើយបានបញ្ជាក់ថា អត្តឃាតជនពិតជាអារកសម្លាប់ខ្លួនឯង ដោយមានស្នាមមុតផ្នែកក្បាលប្រវែង១សង់ទីម៉ែត្រ ចុងចិញ្ចើមផ្នែកខាងឆ្វេង និងស្នាមមុតដាច់បំពង់ខ្សល់ប្រវែង១៣ សង់ទីម៉ែត្រ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *