ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ស្លាប់ក្នុងស្ថានភាព អង្គុយលើប៉ៅអ៊ី បង្កភ្ញាក់ផ្អើលទាំងព្រឹក

កំពង់ឆ្នាំង៖ស្ត្រីម្នាក់ស្លាប់ក្នុងស្ថានភាពអង្គុយលើប៉ៅអីបង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកជិតខាងនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងនាថ្ងៃទី០១ ខែសីហានេះ។
មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ជូ សារុន អាយុ៥៩ឆ្នាំមុខរបបរលក់គ្រឿងចាបហួយ។មុនពេលកើតហេតុកូនរបស់ស្ត្រីរូបនោះបានជួយរៀបចំគ្រឿងទេសនិងភេសជ្ជៈជាច្រើនប្រភេទយកមកដាក់ខាងក្រៅផ្ទះទុកឱ្យម្ដាយលក់ហើយក៏ចេញទៅធ្វើការបាត់ទៅ។
បន្ទាប់ពីនោះមានភ្ញៀងចូលទៅទិញឥវ៉ាន់បានហៅជនរងគ្រោះច្រើនដងកំពុងអង្គុយលើប៉ៅអីតែមិនឆ្លើយសោះ។ភ្លៀវក៏បានទៅហៅអ្នកជិតខាងមកជួយមើលក៏ឃើញស្ត្រីរូបនោះស្លាប់បាត់ទៅហើយក្នុងស្ថានភាពអង្គុយលើប៉ៅអីបង្កការភ្ញាក់ផ្អើលតែម្តង។
អ្នកជិតខាងបានឱ្យដឹងថា ស្ត្រីមុនស្លាប់គាត់មានជំងឺប្រចាំកាយ-លើសឈាម-និងជំងឺបេះដូង ។ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយជំងឺបេះដូងរីក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *