ព័ត៌មានជាតិ

កូនឈើ៣៥០ដើម ត្រូវបានដាំនៅក្នុងវិទ្យាល័យដូនទន់ខេត្តព្រះវិហារ

ព្រះវិហារ៖ កូនឈើប្រណីតនិងកូនឈើហូបផ្លែចំនួន៣៥០ដើម ត្រូវបានផ្នែករដ្ឋបាលព្រៃឈើឆែប ចែកជូនដល់មន្ត្រីរាជការ គ្រូនិងសិស្សយកទៅដាំនៅក្នុងបរិវេណវិទ្យាល័យដូនទន់ដើម្បីសម្រាប់មនុស្សជំនាន់ក្រោយ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងនៅថ្ងៃទី២៧ខែកក្តដានេះថាផ្នែករដ្ឋបាលព្រៃឈើឆែបរួមនិងសង្កាត់ព្រៃឈើទាំងអស់បានចែកកូនឈើប្រណីតនិងកូនឈើហួបផ្លែចំនួន៣៥០ដើម។ក្នុងនោះធ្វើពិធីដាំកូនឈើ៩កក្តដាឆ្នាំ២០២២នៅក្នុងវិទ្យាល័យដូនទន់។
លោក សេង លាង បានបន្តថា ការដាំដុះកូនឈើនៅក្នុងវិទ្យាល័យដូនទន់គឺដើម្បីបណ្តុះមនសិការដល់ក្មួយៗសិស្សានុសិស្សឱ្យចេះស្រឡាញ់បរិស្ថាន ចេៈស្រឡាញ់ព្រៃឈើ។ពីព្រោះថាព្រៃឈើមានសារសំខាន់ណាស់ចំពោះមនុស្សនិងសត្វ ពិសេសព្រៃឈើជារបាំងការពារកុំឱ្យបំពុលបរិស្ថាន។
កូនឈើទាំងនោះរួមមាន កូនទៀបបារាំង២៥ដើម-កូនអំពិលផ្អែម៥០ដើម-លឿងរាជ៥០ដើម-កូនក្ងោក២៥ដើម-កូនក្រញូង១០០ដើម-កូនបេង២៥ដើម-កូនអង្កាញ់២៥ដើម-កូនរំដួល២៥ដើមនiងកូនឈើឥន្ឋនេល២៥ដើម ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *