ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្ត ចាប់ខ្លួនចោរកាច់កម៉ូតូ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រមាណ ០១ៈ៣០ នាទីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលជនរងគ្រោះឈ្មោះ គ្រី ហួង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ ឌីជេ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណី ចោរកម្ម( កាច់កម៉ូតូ ) មួយលើកយកម៉ូតូ ម៉ាក Beat ពណ៌សលាយក្រហម ផ្លាកលេខ1Q. 8287 មួយគ្រឿងជិះយកទៅបាត់ ។ ពេលម្ចាស់ចេញមកវិញស្រាប់តែមិនឃើញម៉ូតូក៏មានការភ្ញាក់ផ្អើល ម្ចាស់ម៉ូតូបានទៅប្តឹងសមត្ថកិច្ចអោយជួយតាមចាប់ជនល្មើស ក្រោយពីបានទទួលបណ្តឹងសមត្ថកិច្ច អ.ហ ស្រុកកំពង់ត្រឡាច សហការជាមួយ អ.ហ ស្នាក់ការសន្តិសុខ៥០០ បានធ្វើការឃាត់ខ្លួនជនសង្ស័យកំពុងតែជិះម៉ូតូឆ្ពោះទៅខាងភ្នំពេញ កម្លាំងបានធ្វើការឃាត់ចាប់ ជនសង្ស័យបានចំនួន ០២ នាក់ នៅចំនុចស្នាក់ការសន្តិសុខលេខ៥០០ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
១.ឈ្មោះ ខៀវ លាស់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចាក់ជ្រូក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២.ឈ្មោះ សាន់ សីលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។

សម្ភារៈដកហូត ១.ម៉ូតូចំនួន ០២ គ្រឿងម៉ាក(ស៊ូរ៉ុស)អត់ពន្ធ ពណ៌ក្រហមលាយខ្មៅ(របស់ជនសង្ស័យ)និងម៉ូតូម៉ាក.Beat.ពណ៌ក្រហមលាយស.ពាក់ស្លាកលេខ.ព្រៃវែង.១Q.៨២៨៧(របស់ជនរងគ្រោះ)
២. ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
៣.ខ្សែដៃធ្វើពីលោហ:ធាតុពណ៌ស ចំនួន ០១ ខ្សែ
៤.ចិញ្ចៀនធ្វើពីលោហ:ធាតុពណ៌ស ចំនួន ០១ វង់

បច្ចុប្បន្ន៖ កម្លាំងជំនាញបានប្រគល់ម៉ូតូដែលបាន(លួច)ទៅអោយម្ចាស់ដើមវិញនិងកំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនិតីវិធីច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *