ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ គៀបជាប់ក្រោមកង់ មនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តបើកចុះពីលើស្ពានព្រះមុនីវង្សបុកជាមួយម៉ូតូបត់ចេញពីផ្លូវកោងក្រោមស្ពានក្បាលថ្នល់ដួលចូលក្រោមកង់អូសជាច្រើនម៉ែត្របណ្តាលឱ្យប្រុសស្រី២នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅមហាវិថីព្រះនរោត្តម ជាប់ស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីយប់ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២។
អ្នកនៅជិតទីនោះបានឱ្យដឹងថា គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាស្គុបពីផ្លាកលេខ ភ្នំពេញ1IZ-8527 ឌុបប្រពន្ធនិងកូនតាមមហាវិថីព្រះនរោត្តមពីជើងទៅត្បូងហើយបត់ឆ្វេងចូលតាមផ្លូវក្រោមស្ពាន។ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកHILUX VIGO ផ្លាកលេខ ភ្នំពេញ2AA-9819 បើកចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកជាមួយម៉ូតូបណ្តាលឱ្យដួលចូលក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រធ្វើឱ្យម្ចាស់ម៉ូតូនិងអ្នករួមដំណើររងរបួស។
ចំណែកឯអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *