ព័ត៌មានជាតិ

រង្វង់មូលសហរាជមុខបី កំពុងចាប់ផ្ដើមដំណើរការអ៊ុតកៅស៊ូAC

ខេត្តព្រះសីហនុ៖ម្តុំរង្វង់មូលសហរាជមុខបីកំពុងចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូACដែលថ្នាក់ដឹកនាំខេត្តរំពឹងថា ក្រោយអ៊ុតរួចរាល់និងជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុកាន់តែមានសុវត្ថិភាពល្អប្រសើរ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២បានអញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកគួច ចំរើន បានថ្លែងថា ការចុះពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្ចង់មូលសហរាជមុខបីនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ។ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ នេះឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។ នៅពេលសាងសង់រួចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃ សមុទ្របានទៀតផង។
អភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។ រង្វង់មូលនេះ នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *