ព័ត៌មានអន្តជាតិ

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ថ្ងៃតែមួយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍នៅ២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់នៅស្រុករំដួលនិងក្រុងបាវិត។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ករណីទី១-បានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិអង្គសាលា ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាផ្លាកលេខ ស្វាយរៀង 1R-7189 អ្នកបើកបរឈ្មោះ សារុំ រ៉ានុត អាយុ ១៨ ឆ្នាំជាកម្មកររោងចក្រនៅភូមិលាក់ជា ស្រុករំដួល ខេត្តស្វាយរៀង ។ម៉ូតូនេះបានបុកជាមួយរថយន្តម៉ាកហ្វុយស្ស៊ូពេញទំហឹងពេលកំពុងបើកថយក្រោយចេញពីដីឡូតិ៍បណ្តាលឱ្យស្លាប់តែម្ដង។រីឯតៃកុងបានចុះរត់គេចខ្លួនបាត់។
ករណីទី២-បានកើតឡើងនៅលើផ្លូវកំពុងសាងសង់ ភូមិកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១៩ ខែ មិថុនាមានបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាវ៉េវផ្លាកលេខ ភ្នំពេញ 1FV9246 ដោយមានល្បឿនលឿនក៏ធ្លាក់ចូលក្នុងការដ្ឋានស្ពានកំពុងសាងសង់បណ្តាលឱ្យរងរបួសធ្ងន់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *