ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរសង្ខាង

 

បាត់ដំបង៖រថយន្តធុនធំបើកក្នុងល្បឿនលឿនបានវ៉ាជែងរថយន្តដែលបើកស្របគ្នាក៏ជ្រុលទៅបុករថយន្តមកពីមុខពេញទំហឹងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។តែមិនប៉ះពាល់អាយុជីវិតមនុស្សទេតៃកុងទាំងសងខាងបានរងរបួស។
នគរបាលចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅផ្លូវជាតិលេខ៥ ម្តុំភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។មុនកើតហេតុរថយន្តធំម៉ាក MITSUBISHI ផ្លាកលេខបាត់ដំបង 3A-4462 បើកបរដោយឈ្មោះ ផុន វណ្ណដេត អាយុ២១ឆ្នាំនៅភូមិព្រែកហ្លួង ឃុំស្តីលើ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មកដល់កន្លែងកើតហេតុបានឡើងវ៉ាជែងរថយន្តខាងមុខមិនផុតក៏ជ្រុលទៅបុករថយន្តដឹកទំនិញម៉ាកសាំយ៉ុងផ្លាកលេខភ្នំពេញ 2W-7644 បើកបរដោយឈ្មោះ ម៉ាប់ មាស អាយុ២១ឆ្នាំនៅភូមិគោករកា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។រថយន្តបានបុកគ្នាពេញទំហឹងបណ្តាលឱ្យផ្ទប់ជាប់របាំងថ្មចែកផ្លូវអូសជាច្រើនម៉ែត្រខូចខាតធ្ងន់ធ្ងរ ។
ក្រោយមកនគរបាលចរាចរណ៍ខេត្តបាត់ដំបង បានចុះទៅស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *