ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដី ថយក្រោយ កិនម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កណ្ដាល៖រថយន្តបែនដឹកដីបើកថយក្រោយមិនប្រយ័ត្នបានកិនម៉ូតូបណ្ដាលឱ្យមានមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលំក្នុងភូមិព្រែកសំរោង២ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២។អ្នកស្លាប់ឈ្មោះ ធី គីមសេង ភេទប្រុសអាយុ១៤ឆ្នាំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅបើកបរម៉ូតូម៉ាកYAMAHA SIRAUS ផ្លាកលេខកណ្តាល1R-6564 ។អ្នករួមដំណើររងរបួសធ្ងន់ឈ្មោះរ័ត្ន សំបូរ អាយុ១៤ឆ្នាំនៅភូមិ សង្កាត់ាជាមួយគ្នា។
ចំណែកអ្នកបើករថយន្តបង្កហេតុឈ្មោះ គួង បញ្ញា អាយុ២៤ឆ្នាំស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ត្រូវឃាត់ខ្លួន។រថយន្តម៉ាកNISSANផ្លាកលេខ ភ្នំពេញ3A-5759ុ។ក្រោយកើតហេតុនគរបាលក្រុងតាខ្មៅបានកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *