ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះបំផ្លាញផ្ទះអស់១ខ្នង ជាមួយទ្រព្យសម្បត្តិជាច្រើន

តាកែវ៖អគ្គិភ័យកើតពីការឆ្លងចរន្តអគ្គិសនីបានឆាបឆេះបំផ្លាញផ្ទះអស់មួយខ្នងជាមួយទ្រព្យសម្បតិ្តជាច្រើននៅភូមិខ្នារោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះឈ្មោះញឹម វុទ្ធី ភេទប្រុសអាយុ៤៨ឆ្នាំជាកសិករ ប្រពន្ធឈ្មោះកេង ម៉េត អាយុ៤២ឆ្នាំទីលំនៅភូមិ ឃុំ ខាងលើ។ផ្ទះសង់ពីឈើដំបូលប្រក់ក្បឿងជញ្ជាំងក្តារទំហំ៥មគុណ៧មត្រូវភ្លើងឆេះអស់ទាំងស្រុងរួមជាមួយសម្ភារប្រើប្រាស់ជាច្រើន។
ក្នុងនោះប្រាក់ដុល្លារចំនួន១.០០០ដុល្លារ-ទូរទស្សន៍១គ្រឿង-សំបុត្រកំណើត-សៀវភៅគ្រួសារ-អត្តសញ្ញាណបណ្ណនិងកាតចាក់វ៉ាក់សាំង-គ្រែចំនួន២-កីត្បាញ១-សម្លៀកបំពាក់មួយចំនួនធំ។ប៉ុន្តែអគ្គិភ័យនេះមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *