ព័ត៌មានសន្តិសុខសង្គម

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រយៈពេល៤៣ថ្ងៃ

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត លោក តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ អនុវត្តកន្លងមក លើការបង្ក្រាបបទល្មើសជលផល ក្នុងសាស្ត្រខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីអនុគណៈកម្មការ និងក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា ផ្អែកតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ស្តីពីលទ្ធផលសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ អនុគណៈកម្មការ និងក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដកហូតរឹបអូសវត្ថុតាង បញ្ជូនទៅតុលាការ ចំនួន០៦ករណី ក្នុងនោះ៖

-០១ករណី បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចំនួន០២នាក់ ពីបទប្រព្រឹត្តបទល្មើសនេសាទ ដោយឧបករណ៍ឆក់ វត្ថុតាងមាន កាណូតស្មាច់ភ្ជាប់ម៉ាស៊ីន១៨សេស ចំនួន០១គ្រឿង, រាំងវែកទ័រ ចំនួន០១គ្រឿង, អាគុយ៤០អំពែរ ចំនួន០១គ្រឿង, ដងឆក់០១គូ និងខែ្សភ្លើង ប្រវែង៥ម៉ែត្រ។
-០៥ករណីទៀត រឹបអូស-ដកហូតឧបករណ៍ល្មើស វត្ថុតាងមាន អួនអូសទឹកសាប ចំនួន០៥វង់, សាច់ឈឹបយន្ត ចំនួន០១វង់, ដងរុញឃឹបយន្ត ប្រវែង៨ម៉ែត្រ ចំនួន០២ដើម, លបជិះ១០០ ប្រវែង៥០ម៉ែត្រ, សំបកកាណូត ចំនួន០១គ្រឿង, ទូកសំប៉ានផ្ទុកសាច់អួន ចំនួន០៣គ្រឿង, កាណូតឈើភ្ជាប់ម៉ាស៊ីន ចំនួន០២គ្រឿង, កាណូតសំបកស្មាច់ភ្ជាប់ម៉ាស៊ីន ចំនួន០១គ្រឿង, សាច់អួនហ៊ុមប្រវែង ១.២៥០ម៉ែត្រ ចំនួន០៣វង់, ខ្សែភ្លើង៦០ម៉ែត្រ, ច្រវ៉ាក់ ប្រវែង៤០ម៉ែត្រ និងបានដកហូតបង្គោលឈើបាន ចំនួន ២.០១០ដើម យកទៅដាក់ជ្រុំនៅកន្លែងអភិរក្ស។

របាយការណ៍បានបន្ថែមថា កម្លាំងបានបំផ្លាញចោលវត្ថុតាងបទល្មើសជលផល ០៨ករណី ក្នុងនោះ៖
-០៤ករណី បំផ្លាញចោលឧបករណ៍ស្បៃមុង វត្ថុតាងមាន លូកងស្បៃមុង ចំនួន៥៨គ្រឿង, របាំងស្បៃមុង ប្រវែង៧.៧០០ម៉ែត្រ (៦៧ ខ្សែ), បង្គោល ចំនួន៣.៨៥០ដើម, ចាក់លែងត្រីចម្រុះ ៨០គីឡូក្រាម។
-០១ករណី បំផ្លាញចោលឧបករណ៍បរ វត្ថុតាងមាន របាំងសាច់អួន ៣ខ្សែ ប្រវែង១,២០០ម៉ែត្រ, ក្បាលបរ ចំនួន០៣ គ្រឿង, បង្គោល ចំនួន៨៥០ដើម, ចាក់លែងត្រីចំរុះ ចំនួន២០គីឡូក្រាម។
-០២ករណី បំផ្លាញសម្រាស់ធ្វើឱ្យត្រីកុំ វត្ថុតាងមាន សម្រាស់កំប្លោក និងសម្រាស់មែកឈើទំហំ (២០មx២០ម) ចំនួន២៧ដុំ។
-០១ករណីទៀត បំផ្លាញលបប្រឹះ១០០ វត្ថុតាងមាន លបប្រឹះ១០០ ចំនួន១០គ្រឿង។

ក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា បើបូកយោង គិតចាប់ពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លទ្ធផលដកហូតរឹបអូសវត្ថុតាង បញ្ជូនទៅតុលាការ ចំនួន១០ករណី ក្នុងនោះ៖

-០៣ករណី បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចំនួន១៧នាក់ ពីបទប្រព្រឹត្តបទល្មើសនេសាទ ដោយអូនអូសទឹកសាប និងឧបករណ៍ឆក់ត្រជាក់-ក្ដៅ ក្នុងនោះ១១នាក់កំពុងជាប់ពន្ធនាគារ និង០៦នាក់ ទៀតកំពុងស្វែងរកចាប់ឃាត់ខ្លួន យកមកផ្តន្ទាទោស វត្ថុតាងមាន កាណូតសំបកស្មាច់ភ្ជាប់ម៉ាស៊ីន ចំនួន០៦គ្រឿង អួនអូសទឹកសាប ចំនួន០៥វង់, ខ្សែរអូសទាញ ៦០០ម៉ែត្រ, ខ្សែភ្លើង ចំនួន២០៥ម៉ែត្រ, អាំងវែកទ័រ ចំនួន០១គ្រឿង, អាគុយ៤០អំពែរ ចំនួន០១គ្រឿង, ដងឆក់០១គូ, ធុងត្រីចំណុះ៥០០លីត្រ ចំនួន០១ធុង, ត្រីចម្រុះ ខូចគុណភាព ២០០គីឡូក្រាម។

-០៧ករណី រឹបអូស-ដកហូតឧបករណ៍ល្មើស វត្ថុតាងមាន អូនអូសទឹកសាប ចំនួន០៨វង់, សាច់ឈឺបយន្ត ចំនួន០១វង់, ដងរុញឈឺបយន្ត ប្រវែង0៨ម៉ែត្រ ចំនួន០២ដើម, លបរឹះ១០០ ប្រវែង៥០ម៉ែត្រ, សំបកកាណូត ចំនួន០៤គ្រឿង, ទូកសំប៉ាន(ផ្ទុកសាច់អួន) ចំនួន០៣គ្រឿង, កាណូតភ្ជាប់ម៉ាស៊ីន ចំនួន០៤គ្រឿង, ម៉ាស៊ីនសាំងហ៊ីណូតា កំលាំង១៨សេស ០១គ្រឿង, សាច់អួនហ៊ុម ចំនួន0៣វង់ ប្រវែង១.២៥០ម៉ែត្រ, អាំងវែកទ័រ(ឆក់)០១គ្រឿង, ខ្សែភ្លើង៨០ម៉ែត្រ, ច្រវ៉ាក់ ប្រវែង០៤ម៉ែត្រ, ខ្សែកាបទំហំ០៣លី ប្រវែង៦៥ម៉ែត្រ, ខ្សែពួរទំហំ១២លី ប្រវែង៨០ម៉ែត្រ និងបានដកហូតបង្គោលឈើ បានចំនួន២.០១០ដើម យកទៅដាក់ជំនៅកន្លែងអភិរក្ស។

ជាមួយគ្នានោះ កម្លាំងបានបំផ្លាញចោលវត្ថុតាងបទល្មើសជលផល ០៨ករណី ក្នុងនោះ៖
-០៤ករណី បំផ្លាញចោលឧបករណ៍ស្បៃមុង វត្ថុតាងមាន លូកងស្បៃមុង ចំនួន៥៨គ្រឿង, របាំងស្បៃមុង ប្រវែង៧.៧០០ ម៉ែត្រ (៦៧ខ្សែ), បង្គោល ចំនួន៣.៨៥០ដើម និងចាក់លែងត្រីចម្រុះ ៨០គីឡូក្រាម។
-០១ករណី បំផ្លាញចោលឧបករណ៍បរ វត្ថុតាងមាន របាំងសាច់អួន 0៣ខ្សែ ប្រវែង១.២០០ម៉ែត្រ, ក្បាលបរ ចំនួន០៣គ្រឿង, បង្គោល ចំនួន៨៥០ដើម និងចាក់លែងត្រីចំរុះ ចំនួន២០គីឡូក្រាម។
-០២ករណី បំផ្លាញសម្រាស់ធ្វើឱ្យត្រីកុំ វត្ថុតាងមាន សម្រាស់កំប្លោក និងសម្រស់មែកឈើទំហំ (២០x២០ម៉ែត្រ) ចំនួន២៧ដុំ។
-០១ករណី បំផ្លាញលប្រឹះ១០០ វត្ថុតាងមាន លបប្រឹះ១០០ ចំនួន១០គ្រឿង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *