ព័ត៌មានសន្តិសុខសង្គម

ឈើហ៊ុបមូលចំនួន២០កំណាត់ និងឈើអារត្រូវកម្លាំងចម្រុះបង្ក្រាប

 

ព្រះវិហារ៖ ឈើហ៊ុបមូលចំនួន២០ដុំនិងឈើអារមួយចំនួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកលាក់ទុកតាមផ្ទះពលរដ្ឋ។ទីតាំងលាក់ក្នុងភូមិពោធិទៀបឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយអាវុធហត្ថស្រុក,នគរបាលប៉ុស្តិ៍ឃុំម្លូព្រៃ១ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា បន្ទាប់ទទួលបានដំណឹងពីអ្នកសាព័ត៌មានប្រចាំខេត្តព្រះវិហារមក លោកបានសុំគោលការពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ ដឹកនាំកម្លាំងចុះបង្ក្រាប។

លោក សេង លាង បានបន្តថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពីព្រៃយកមកទុកតាមផ្ទះពលរដ្ឋ។ខណៈមានឱកាសល្អដឹកបន្តទៅខេត្តផ្សេងទៀតនិងចំនួនដើរប្រមូលទិញឈើយកទៅធ្វើជាគ្រោងផ្ទះទុកចោល ។ខ្លះទៀតយកឈើទៅត្រាំទឹកឬលាបស៊ីម៉ង់ត៍បន្លំជាឈើផ្ទះចាស់។ ទោះបីពួកឈ្មួញមានល្បិចកលបែបណាក៏ដោយនៅតែជាប់អន្ទាក់សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើឆែបបានជាបន្តបន្ទាប់ ។

វត្ថុតាងឈើហ៊ុបមូលចំនួន២០ដុំរួមទាំងឈើអារមួយចំនួន ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *