Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅស្រុកភ្នំស្រួច

 

​​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៣ .៨៤ ត្រង់ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ស្តា​រិច​ពណ៌​សលាយ​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BF2271​។​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​ចុះ​រត់​គេចខ្លួនបាត់​។​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GW-3640​។​

​ប្រភព​បាន​បន្តថា​អ្នកបើកបរ​ឈ្មោះ​ចិន​រតនា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​មុខរបរ​លក់​សាច់​ពិសេស​(​សាច់​ឆ្កែ​)​នៅ​ភូមិ​ទី​២​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​។​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បាន​យក​រថយន្ត​និង​ម៉ូតូ​យក​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *