ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រីចុះងូតទឹកព្រែក បណ្ដាលឲ្យលង់ស្លាប់២នាក់

ក្រចេះ៖ក្មេងស្រី២នាក់បានចុះងូតទឹកព្រែកនៅខាងក្រោយផ្ទះបណ្តាលឱ្យលង់ស្លាប់ទាំង២នាក់នៅភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះកាលពីរសៀលថ្ងៃទី២៧ ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះយោ សុខណី អាយុ១៦ឆ្នាំ និងឈ្មោះ រិនណាសួន អាយុ១០ឆ្នាំជាសិស្ស។ពួកគេរស់នៅស្រុកចិត្របុរី ខេត្តក្រចេះ។ក្មេងស្រីឈ្មោះយោ សុខណី បានមកលេងផ្ទះគូដណ្ដឹងរបស់ខ្លួនឈ្មោះអ៊ីន សុខឃី អាយុ២០ឆ្នាំនៅភូមិ ឃុំ ខាងលើ ។
នៅថ្ងៃកើតហេតុឈ្មោះយោ សុខណីនិងឈ្មោះរិន ណាសួន បាននាំគ្នាទៅងូតទឹកព្រែកទេខាងក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រ។ពេលនោះឈ្មោះរិន ណាសួន បានលង់ទឹកភ្លាមៗនោះឈ្មោះយោ សុខណី បានចុះទៅជួយហើយក៏បានលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង។ក្រោយមកកម្លាំងនគរបាលបានចុះពិនិត្យសពក្មេងស្រីទាំង២នាក់ហើយបានបញ្ជាក់ថា មិនមានពាក់ព័ន្ធបទល្មើសផ្សេងក្រៅពីលង់ទឹកឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *