ព័ត៌មានសន្តិសុខសង្គម

រថយន្តតូចបើកលឿនទៅបុកកៀបជាប់រថយន្តធំខូចធ្ងន់ធ្ងរ

ភ្នំពេញ៖រថយន្តតូយ៉ូតាព្រូសបើកក្នុងល្បឿនលឿនបានជ្រុលទៅបុកកៀបជាប់ជាមួយរថយន្តធុនធំដឹកដែកបណ្តាលឱ្យរថយន្តព្រូសរងការខូចខាតធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ២១៧ម្តុំរោងចាក់ស្រាបៀកម្ពុជា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែមីនា។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តធំដឹកដែកផ្លាកលេខ ព្រះសីហនុ3A-0365 បើកតាមផ្លូវ២១៧ពីលិចទៅកើតរួចបានបត់ចូលក្នុងការដ្ឋាន។ពេលនោះស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រួសបើកតាមផ្លូវ២១៧ ស្របទិសគ្នាក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តធំនោះពេញទំហឹង។
រថយន្តព្រូសរងការខូចខ្ទេចមួយកំណាត់មុខ។ចំណែករថយន្តដឹកដែកខូចខាតតិចតួចតែមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតមនុស្សទេ។បន្ទាប់មកផ្នែកជំនាញចរាចរណ៍បានចុះមកយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *