ព័ត៌មានសន្តិសុខសង្គម

ក្មេងប្រុសតូច ដើរតាមម្ដាយនិងទីតា ទៅរកត្រីលង់ទឹកស្លាប់

ភ្នំពេញ៖កូនស្រីនិងឪពុកចេញទៅរកត្រីនៅស្ទឹងព្រែកត្នោតកូនប្រុសក៏ជាចៅបានទៅតាមពេលកំពុងរកត្រីភ្លេចខ្លួនបន្តិចកូនឬចៅក៏បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
គ្រោះអកុសលនេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅស្ទឹងព្រែកត្នោត ក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០២២ ។ក្មេងប្រុសដែលស្លាប់អាយុ៦ឆ្នាំបានតាមជីតានិងម្ដាយចេញពីផ្ទះទៅរកត្រីនៅក្នុងស្ទឹងព្រែកត្នោត។
បន្ទាប់មកក្មេងរងគ្រោះបានសុំម្តាយចុះងូតទឹកស្រាប់តែភ្លេចខ្លួនមួយសន្ទុះសោះក៏ស្រែកហៅកូនក៏បាត់សំឡេងកូននាំគ្នារាវរកកូនទើបដឹងថាកូនគាត់លង់ទឹក និងបានស្រង់មកលើគោក សង្គ្រោះបឋម តែក្មេងបានស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញខណ្ឌដង្កោ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យហើយបានបញ្ជាក់ថាក្មេងពិតជាលង់ទឹកស្លាប់មែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *