ព័ត៌មានសន្តិសុខសង្គម

ចាប់ក្មេងទំនើង៦នាក់ បង្កអសន្តិសុខក្នុងមូលដ្ឋាន

បន្ទាយមានជ័យ៖នគរបាលកាលពីល្ងាចថ្ងៃទី៦ ខែមីនាបានចាប់ក្រុមក្មេងទំនើង៦នាក់តែងបង្កអសន្តិសុខក្នុងមូលដ្ឋាននិងសេពគ្រឿងញៀនក្នុងសង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា កម្លាំងបានឃាត់ក្រុមទំនើងមានគ្នាចំនួន៦នាក់ ម៉ូតូ២គ្រឿង។ក្រុមនេះក៏ជាមុខសញ្ញាបង្កអសន្តិសុខក្នុងមូលដ្ឋានជិះម៉ូតូបំពងសំឡេង ច្នៃស៊ឺម៉ាំងឱ្យឮខ្លាំងៗរំខានដំណេកអ្នកភូមិរាល់ថ្ងៃ។
នគរបាលក្រុងសិរីសោភ័ណ បានធ្វើតេស្ត ទាំង៦នាក់ឃើញមានប្រើប្រាស់គ្រឿងញៀន ។ចំពោះក្រុមក្មេងទំនើង នេះ នគរបាលក្រុងបានកសាងសំណុំរឿងបញ្ជូនបន្ត តាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *