ព័ត៌មានសន្តិសុខសង្គម

អនុវត្តសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន

ព្រះសីហនុ៖កម្លាំងរដ្ឋបាលក្រុងព្រះសីហនុបានចុះអនុវត្តសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
លោកទៀង វណ្ណារិទ្ធ នាយករដ្ឋបាលក្រុងជំនួសលោក អ៊ីសុខ ឡេងអភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះត្រួតពិនិត្យឆែកឆេររកមើលអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗទៀត នៅតាមបណ្ដោយផ្លូវវិថី ២ធ្នូ ម្តុំមុខសណ្ឋាគារហៃណាក់ធាន ស្ថិតក្នុងភូមិ ១ សង្កាត់ ៣ ក្រុងព្រះសីហនុ។
លោកទៀង វណ្ណារិទ្ធបានឱ្យក្រុមសារព័ត៌មានដឹងថា ក្នុងការដាក់គោលដៅឆែកឆេររកមើលអាវុធជាតិផ្ទុះនេះនៅលាម៉ោង ៨ដល់ម៉ោង ១១យប់ថ្ងៃទី៤ ខែមីនាឆ្នាំ២០២២។រថយន្តដែលបានឆែកឆេរនោះមាន ចំនួន២០៦គ្រឿង PassAppចំនួន២គ្រឿង។ដកហូតបានដំបងដែក ៣ដើមនិងពិនិត្យមើលអាវុធជាតិផ្ទុះចំនួន៤ដើមមានឯកសារត្រឹមត្រូវ។
សូមបញ្ជាក់ថាក្នុងចំណោមរថយន្ត ២០៦ នេះគឺមានរថយន្តមួយគ្រឿងម៉ាកlexus gs 300 ពាក់ផ្លាកលេខភ្នំពេញ 2AK-300 មានផ្ទុកសារជាតិញៀន ៤ កញ្ចប់។រីឯជនសង្ស័យជាជនជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសបើកបររថយន្តខាងលើបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីសាកសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *