ព័ត៌មានអន្តជាតិ

ប្រទេសទួរគី នៅរក្សាលំហដែនអាកាសរបស់ខ្លួន ឲ្យបើកទូលាយជូនដល់រុស្ស៊ី

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា ប្រទេសរបស់លោកនឹងមិនចូលរួមជាមួយសមាជិក NATO ផ្សេងទៀតក្នុងការបិទដែនអាកាសរបស់ខ្លួន ចំពោះការហោះហើររបស់រុស្ស៊ីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ប្លុកនៅទីក្រុងប្រ៊ុចសែល លោក Cavusoglu បានពន្យល់ពីការសម្រេចចិត្តបែបនេះថា វាជាមធ្យោបាយមួយដើម្បីជៀសវាងការកើនឡើងភាពតានតឹងជាអន្តរជាតិ។

មន្ត្រីរូបនេះក៏បានកត់សម្គាល់ផងដែរថា ទីក្រុងអង់ការ៉ា និងទីក្រុងមូស្គូកំពុងរក្សាទំនាក់ទំនង ដោយធ្វើឱ្យប្រាកដថា នាវាតួកគីអាចឆ្លងកាត់សមុទ្រខ្មៅដោយសុវត្ថិភាព៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *