ព័ត៌មានអន្តជាតិ

ប្រធានាធិបតីរុស្ស៊ី ប្រាប់ប្រធានាធិបតីបារាំងថា ប្រតិបត្តិការយោធានៅអ៊ុយក្រែន នឹងធ្វើឲ្យរួចរាល់ ទោះបីជាមានបញ្ហាអ្វីក៏ដោយ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ាណូអែល ម៉ាក្រុង នៅក្នុងការហៅទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះថា បេសកកម្មប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងត្រូវធ្វើឲ្យរួចរាល់ទើបបិទបញ្ចប់ ទោះបីជាមានបញ្ហាអ្វីក៏ដោយ។

ទន្ទឹមគ្នានោះលោក ពូទីន បានជំរុញឱ្យលោក ម៉ាក្រុង ធ្វើការរួមគ្នាដើម្បីធានាការជម្លៀសពលរដ្ឋបរទេសដោយសុវត្ថិភាពចេញពីអ៊ុយក្រែន។

លោក ពូទីន បានពន្យល់ថា ការធ្វើបែបនេះដើម្បីភាពគ្មានយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន ដូច្នេះការគំរាមកំហែងដល់រុស្ស៊ីនឹងមិនកើតចេញពីទឹកដីរបស់ខ្លួនទៀតឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *