ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់បុរស២នាក់ ពាក់ព័ន្ធគ្រឿងញៀន នឹងវត្ថុតាង

បាត់ដំបង៖នគរបាលបានចុះបង្រ្កាបករណីគ្រឿងញៀនដោយចាប់ជនសង្ស័យ២នាក់និងវត្ថុតាងមួយចំនួននៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី២ ខែមីនា។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ រិន សារួន អាយុ២៨ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ឈ្មោះ ថោង សាវឿត ហៅពេជ្រ អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
វត្ថុតាងដែលដកហូតបានរួមមាន-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទីកថ្លា៣ថង់ទម្ងន់២,២៩ក្រាមសង្ស័យជាសារធាតុញៀន។ សម្ភារកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួននិងទូរសព្ទមួយគ្រឿង។ ករណីនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងយកទៅផ្នែក ជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *