ព័ត៌មានសន្តិសុខសង្គម

បើករថយន្តឆ្លងកាត់ផ្លូវដែក ត្រូវរថភ្លើងបុកខ្ទេចមួយចំណាត់មុខ

ភ្នំពេញ៖បុរសម្នាក់បើករថយន្ដ Ford យ៉ាងលឿនលើផ្លូវជាតិលេខ៤ឆ្លងកាត់ផ្លូវដែកត្រួវរថភ្លើងបុកខ្ទេចផ្នែកមុខនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុរថយន្ដ Ford ផ្លាកលេខ សៀមរាប 2C-4536 បើកយ៉ាងលឿន តាមផ្លូវជាតិលេខ៤ ហើយឆ្លងកាត់ផ្លូវដែកក៏ត្រូវរថភ្លើងមកដល់បុកពេញទំហឹង បណ្ដាលឱ្យរថយន្ដខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅនគរបាលចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំភាគីចូលខ្លួនដោះស្រាយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *