ភ្នំពេញ៖តុលាការឧទ្ធរណ៍នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះបានតម្កល់ទោសអតីតចាងហ្វាងកាសែត “សុវណ្ណនគរ” និងបក្ខពួកដាក់ពន្ធនាគារអស់មួយជីវិតដដែលករណីឃាតកម្ម។
មន្ត្រីតុលាការបានបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ សោម គឹមស៊ាន អាយុ៤៤ឆ្នាំ អតីតចាងហ្វាងកាសែត “សុវណ្ណនគរ”ឈ្មោះ សី ផារ៉ាដា អាយុ៤២ឆ្នាំ និងឈ្មោះ សួន សារាយ កំពុងរត់គេចខ្លួន ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៦កន្លងទៅ តុលាការភ្នំពេញ បានផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សោម គឹមស៊ាន អាយុ៤៤ឆ្នាំ អតីតចាងហ្វាងកាសែតសុវណ្ណនគរ-ឈ្មោះ សី ផារ៉ាដា អាយុ៤២ឆ្នាំ និងឈ្មោះ សួន សារាយ កំពុងរត់គេចខ្លួន ដាក់ពន្ធនាគារ ម្នាក់ៗអស់មួយជីវិត ក្រោមបទឃាតកម្មគិតទុកជាមុន។
ករណីឃាតកម្មនេះបានប្រព្រឹត្តនៅដីវាលគំនរសំរាម តាមផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥។សាលក្រមនេះដែលបានសម្រេចឱ្យជនជាប់ចោទទាំង៣នាក់រួមគ្នាសងសំណងទៅដើមបណ្តឹងចំនួន៩០លានរៀលទៅជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុភ័ក្រដែលស្លាប់ អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិករត់ឯកសារក្រុមហ៊ុន កាក់វៃហួរ ត្រូវបានគេប្រទះឃើញសាកសពច្រកក្នុងការ៉ុង នៅមាត់ប្រឡាយទឹក៕