ព័ត៌មានសន្តិសុខសង្គម

តាមរកតៃកុងឡានបុកជាមួយម៉ូតូ បង្កឱ្យម្ដាយស្លាប់កូនរបស់ធ្ងន់

ព្រះសីហនុ៖សមត្ថកិច្ចតាមរកតៃកុងរថយន្តបុកជាមួយម៉ូតូបង្កឱ្យម្តាយស្លាប់កូនប្រុសរបួសធ្ងន់ក្នុងភូមិស្ទឹងច្រាល ស្រុកកំពង់សីលា ខេត្តព្រះសីហនុនៅម៉ោងជាង១១ថ្ងៃទី១៦ ខែកុម្ភៈ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Scania ផ្លាកលេខ កំពង់ស្ពឺ 3A-2565 បានបុកជាមួយម៉ូតូម៉ាក Dream C125 ផ្លាកលេខ កណ្តាល1AB -2025 ។ អ្នកបើកម៉ូតូឈ្មោះប៉ាល់ ប៊យ អាយុ១៦ឆ្នាំនៅភូមិពោធិ៍កណ្តាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺរបួសធ្ងន់។គេបានឌុបម្តាយឈ្មោះឆែម ស៊ីនឿន អាយុ៥៦ឆ្នាំស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុតែកុងរថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បានបើកបន្តទៅមុខ ចេញពីកន្លែងកើតហេតុឆ្ងាយបន្តិចក៏ទុករថយន្តចោលហើយចុះរត់គេចខ្លួនបាត់ ។
បន្ទាប់ពីនោះកម្លាំងកងរាជអាវុធហត្ថស្រុក កំពង់សីលាជាមួយនគរបាល ស្រុកកំពង់សីលាចុះអន្តរាគមន៍ជួយ សម្រួលចរាចរណ៍និងបន្តរកអ្នកបើកបររថយន្តបង្កយកមកចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *