ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿន បុកជាមួយរថយន្តកុងតឺន័រ បង្កឲ្យ២នាក់ របួសធ្ងន់

ភ្នំពេញ៖ម៉ូតូម៉ាកហុងដាឌ្រីមជិះឌុបគ្នា២នាក់បើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយកុងតឺន័រកំពុងឆ្លងផ្លូវកាត់ពីមុខបណ្តាលឱ្យរងរបួសធ្ងន់។
សាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២។មុនកើតហេតុបុរស២នាក់បានជិះម៉ូតូហុងដាឌ្រីមផ្លាកលេខសៀមរាប1AI-7837 ឌុបគ្នាពីត្បូងទៅជើង ។
ពេលនោះរថយន្តកុងតឺន័រ ម៉ាកនីសាន់បើកឆ្លងផ្លូវកាត់ពីមុខម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកផ្ទប់ជាមួយកុងតឺន័រនោះបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌសែនសុខចុះវាស់វែង និងឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *