ព័ត៌មានអន្តជាតិ

បែកធ្លាយរឿង វៀតណាម សាងសង់ប្រាសាទអង្គរវត្ត”ចម្លង”នៅទីក្រុង(ដាណាង)

ទីក្រុងដាណាង÷ក្រលេកមើលប្រាសាទអង្គរវត្ត”ចម្លង”នៅចំកណ្ដាលទីក្រុងដាណាង របស់ប្រទេសវៀតណាម ត្រូវបានទូរទស្សន៍ vtv ខិតខំផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ អោយចូលមកទស្សនាក្នុងប្រទេសវៀតណាម ដោយមិនចាំបាច់”ឆ្លងដែន” មកទស្សនាប្រាសាទអង្គរវត្តពិតប្រាកដ នៅប្រទេសកម្ពុជាទេ ព្រោះថា គេបានសាងសង់ចម្លងយកតាមគំរូស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់ខ្មែរ ដូចកំណែដើម ដែលជាបុរាណវត្ថុ ប្រវត្តិសាស្ត្រ-វប្បធម៌មាន លក្ខណៈពិសេសបំផុតតែមួយគត់ (អច្ឆរិយវត្ថុមួយរបស់ពិភពលោក)។

ជាក់ស្ដែងកាលពីថ្ងៃទី ២៩ ខែមករា ២០២២ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា Phnom Rithi បានបង្ហោះវីដេអូរបស់ទូរទស្សន៍វៀតណាម នឹងសរសេរថា “នៅថ្ងៃមុខ គឺងាយស្រួលសម្រាប់បងប្អូនខ្មែរក្រោម មិនបាច់ចំណាយពេលឆ្លងប្រទេស មកមើលប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបទៀតទេ ព្រោះយួន គេបានសុំសិទ្ធិសាងសង់ប្រាសាទអង្គររបស់ខ្មែរ នៅក្នុងសួនកំសាន្ត នាខេត្តដាណាង បានសម្ពោធដាក់ដំណើរការរួចហើយ ហេតុតែគេស្រឡាញ់ពេញបេះដូង គេសុំយកទៅថែរក្សាទុក កុំឲ្យថៃលួចយក “។

គណនីហ្វេសប៊ុកដដែល បានបញ្ជាក់ថា វៀតណាមគេបានសុំការអនុញ្ញាតពីខាងក្រសួងរួចហើយ ដើម្បីជួយចែកចាយវប្បធម៌ហើយសាងសង់ចប់ សម្ពោធ ដំណើរការឱ្យភ្ញៀវទេសចរណ៍ ចូលទស្សនាតាំងពី ពីឆ្នាំ ២០១៨។ នៅក្នុងវីដេអូរបស់ទូរទស្សន៍វៀតណាម ពិធីករបុរស បានលើកឡើងថា តើស្គាល់ថាប្រាសាទនៅខាងក្រោយខ្នងគាត់ជាអ្វី? នោះគឺ ប្រាសាទអង្គរវត្ត”ចម្លង”  ពីកម្ពុជា ប៉ុន្តែប្រាសាទនេះ មិនមែនមានទីតាំង ស្ថិតនៅប្រទេសកម្ពុជាទេ គឺវាមានទីតាំងនៅទីក្រុងដាណាង ។

បន្ទាប់មកពិធីករបុរសនោះ បាននាំទស្សនាប្រាសាទ “ចម្លង” មួយនេះរូបរួចបានពោលថា ប្រសិនបើអ្នកទស្សនា ធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តពិតនៅកម្ពុជា ប្រាកដជាបានដឹងអំពីសំណង់មួយនេះច្បាស់។ ពិធីកររូបនេះ បានណែនាំឲ្យទៅទស្សនាប្រាសាទ “ចម្លង” នៅទីក្រុងដាណាង ផងដែរ ។

សូមទស្សនាវីដេអូដូចខាងក្រោម

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *