ព័ត៌មានអន្តជាតិ

អាជ្ញាធរថៃ ប្រកាសឲ្យប្រជាជន អាចអាចដាំដើមកញ្ឆា នៅតាមផ្ទះបាន

(បាងកក)អាជ្ញាធរថៃនាថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា បញ្ឆានឹងត្រូវលុបឈ្មោះចេញពីបញ្ជីនៃគ្រឿងញៀន ដើម្បីបើកផ្លូវឲ្យប្រជាជនថៃ អាចនាំគ្នាដាំដុះរុក្ខជាតិនេះ នៅតាមផ្ទះរបស់ពួកគេបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី ២៦ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងការរសុខាភិបាលថៃ លោក អានុធីន ឆាយវីរៈគុល(AnutinCharnvirakul)បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្រោមគោលការណ៍ថ្មី ប្រជាជនថៃអាចដាំដុះរសជាតិកព្ឆានៅតាមផ្ទះបាន ក្រោយមានការជូនដំណឹងត្រឹមត្រូវ ដល់អាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេ ប៉ុន្តែវាមិនអាចយកទៅប្រើប្រាស់ សម្រាប់គោលដៅអាជីវកម្ម ដោយពុំមានអាជ្ញាបណ្ណឡើយ។ គោលការណ៍ថ្មីខាងលើ នឹងត្រូវចុះផ្សាយនៅក្នុងកាសែតផ្លូវការរបស់រាជរដ្ឋាភិបាលថៃ រ៉ូយ៉ាល់ហ្គាហ៊្សែត (Royal Gazette) ហើយទាល់តែរយៈពេល ១២០ ថ្ងៃ បន្ទាប់ពីនោះ ទើបការដាំកព្ឆា នៅតាមលំនៅឋានអាចក្លាយជាទង្វើស្របច្បាប់។កន្លងមក ប្រធានអាជ្ញាធរត្រួតពិនិត្យចំណីអាហារនិងឱសថថៃ លោកផៃសាល ដានឃុប(PalsalDankhum) ធ្លាប់បាននិយាយថា កព្ឆាដែលដាំនៅតាមផ្ទះ គួរតែយកទៅប្រើប្រាស់ដើម្បីសម្រាប់ការធ្វើជាឱសថ ដូចជាថ្នាំបុរាណ ប៉ុណ្ណោះ ហើយក៏នឹងមានចុះធ្វើអធិការកិច្ចដោយឥតព្រាងទុកផងដែរ។

គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ក្រសួងសុខាភិបាលថៃនឹងបង្ហាញសេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយដល់សភា ដែលមានរៀបចំរៀបរាប់អំពីព័ត៌មានលម្អិតទាក់ទងនឹងការប្រើប្រាស់ចេញឆាដោយស្របច្បាប់។មិនតែប៉ុណ្ណោះ នៅក្នុងនោះក៏មានចែងនៅការដាក់ពិន័យផងដែរ គឺការដាំកញ្ឆាដោយមិនបានជូនដំណឹងដល់អាជ្ញាធរ និងរងការផាកពិន័យជាទឹកប្រាក់រហូតដល់ ២០,០០០បាត ឬស្មើនឹង ៦០០ ដុល្លារអាមេរិក ព្រមទាំងការផាកពិន័យប្រាក់ ៣០០,០០០បាត ឬជាប់ពន្ធនាគារ ៣ឆ្នាំ ឬក៏ទាំង២តែម្ដង សម្រាប់ការលក់កញ្ឆាដោយគ្មានអាជ្ញាប័ណ្ត្រឹមណត្រូវ ។ ថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានផ្ដល់ភាពស្របច្បាប់ដល់ កព្ឆា កាលពីឆ្នាំ ២០១៨  សម្រាប់ការប្រើប្រាស់ឱសថ និងសម្រាប់ការសិក្សាស្រាវជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *