Uncategorized

អ្នកកាសែតប្តឹងចៅក្រម២រូប និងព្រះរាជអាជ្ញារង ២ រូប ទៅក្រសួងយុត្តិធម៌ ពាក់ព័ន្ធការកាត់ក្តីអយុត្តិធម៌ រឿងដីធ្លីជាមួយយោធាផ្កាយ២ នៅស្រុកក្នុងវែង ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ចាងហ្វាងសារព័ត៌មានម្នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយប្តឹងចៅក្រមចំនួន២រូប និងព្រះរាជអាជ្ញារងចំនួន២រូប ដោយគាត់អះអាងថា បានកាត់ក្តីយ៉ាងអយុត្តិធម៌សម្រាប់រូបគាត់ និងប្រជាពលរដ្ឋមួយចំនួនទៀត រឿងដីធ្លីជាមួយមន្រ្តីយោធាផ្តាយ២ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក ប៉ែន នួន ចាងហ្វាងសារព័ត៌មានក្នុងស្រុកម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយចោទប្រកាន់អតីតចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ លោក ស៊ឹម ពិចិត្រ, ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា, អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យលោក គង់ រតនា និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភក្តិ កាត់ក្តីអយុត្តិធម៌ក្នុងរឿងដីធ្លី។

នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន លោក ប៉ែន នួន បានជម្រាបទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា លោកត្រូវបានមន្រ្តីតុលាការខាងលើ កាត់ក្តីកំបាំងមុខយ៉ាងអយុត្តិធម៌កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក គឹមលី ជាយោធាពាក់ផ្កាយពីរ ដោយបានប្តឹងលោករឿងផ្សាយព័ត៌មានពាក់ព័ន្ធបញ្ហាដីធ្លី។ លោក ប៉ែន នួន ក៏អះអាងផងដែរថា លោកក៏ជាជនរងគ្រោះម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៤គ្រួសារផ្សេងទៀត ដែលត្រូវមន្រ្តីយោធាផ្កាយ២រូបនេះ រំលោភយកដី ហើយប្តឹងលោកទៅកាន់តុលាការទៀតផង។

តាមរយៈពាក្យបណ្តឹងដដែលនេះ លោក ប៉ែន នួន បានបន្តថា សម្រាប់ការកាត់ក្តីនៅក្នុងរឿងដីធ្លីខាងលើនេះ ត្រូវបានមន្រ្តីតុលាការទាំង៤រូប សម្រេចឲ្យលោកចាញ់ក្តី និងបង្គាប់ឲ្យសងជំងឺចិត្តខ្ទង់លានរៀលជូនភាគីផ្កាយ២ រហូតលោកបានបន្តប្តឹងឧទ្ធរណ៍ និងចុងក្រោយប្តឹងទៅកាន់រដ្ឋមន្រ្តី កើត រិទ្ធ ដើម្បីឲ្យជួយរកយុត្តិធម៌៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់លោក ប៉ែន នួន៖

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *