ព័ត៌មានសន្តិសុខសង្គម

អ្នកភូមិប្រទះឃើញប្រស់ម្នាក់ ដេកស្លាប់ក្នុងរោងចាំចម្ការ

កំពង់ស្ពឺ៖បុរសម្នាក់អ្នកភូមិប្រទះឃើញដេកស្លាប់ក្នុងរោងចាំចម្ការស្វាយក្នុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៤ ខែមករាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះប៉ែន សុខ អាយុ ៥៥ ឆ្នាំនៅភូមិព្រៃពារ ឃុំឈូក ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បុរសនេះបានដេកស្លាប់ក្នុងរោងចាំចម្ការស្វាយរបស់ម្ចាស់ឈ្មោះសេង ឈិន អៀង អាយុ ៥៣ឆ្នាំ រស់នៅភូមិអន្លុងថ្លឹកឃុំមហាសាំង ស្រុកភ្នំស្រួច។
ក្រោយពីមន្ត្រីជំនាញ គ្រូពេទ្យកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ បានពិនិត្យរួចហើយបញ្ជាក់ថា សពមិនមានស្លាកស្នាមអ្វី ដែលពាក់ព័ន្ធនឹងឃាតកម្មនោះទេ។ មូលហេតុ ជនរងគ្រោះ ស្លាប់ដោយសារជំងឺលើសឈាម ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *