ព័ត៌មានអន្តជាតិ

វៀតណាម លែងឲ្យកុងតឺន័រដឹកផ្លែឈើស្រស់ទៅព្រំដែន ចិន មួយចំនួនរហូតដល់ថ្ងៃចូលឆ្នាំថ្មី

ខេត្តភាគខាងជើង Lao CAI និង Quang Minh របស់វៀតណាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវរថយន្តកុងតឺន័រដឹកផ្លែឈើស្រស់ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែនច្រកឆ្លងកាត់មួយចំនួន ដោយសារការកកស្ទះនៅតែបន្តនៅទីនោះ។

ខេត្ត Lao CAI និងផ្អាកការនាំចេញផ្លែឈើស្រស់ នៅច្រកទ្វារព្រំដែនអន្តរជាតិ Kim Thank ជាមួយច្រក Beishan របស់ចិនចាប់ពីថ្ងៃទី១៩ខែមករានេះរហូតដល់មានការជួយអូនដឹងបន្ថែម។

ដោយសារចិនកំពុងចាត់វិធានការយ៉ាងតឹងរឹងប្រឆាំងនឹងកូវីដ១៩ ច្រកទ្វារសម្រាប់នាំចេញផ្លែឈើស្រស់ នៅតែមានកម្រិតតិចតួចដោយរថយន្តដឹកទំនិញឆ្លងកាត់ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃ ១៥ មករាមានតែ ៦០គ្រឿងប៉ុណ្ណោះ ខណ: ផ្លែស្វាយ ឪឡឹក និងខ្នុរ ដែលជាប់គាំងនៅច្រកព្រំដែន Lao CAI ជាមួយច្រកព្រំដែន Kim Thank កំពុងមានលើសបរិមាណ ហើយមិនអាចគ្រប់គ្រងបានទៀតទេ។

ចំណតរថយន្ត Quang Minh នឹងបញ្ឈប់ការដឹកជញ្ជូនផ្លែឈើស្រស់ ផលិតផលក្លាស្សេ និងទំនិញផ្សេងទៀតដែលពិបាកនឹងរក្សាទុកតាមច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងទីក្រុង Mong Cai ចាប់ពីថ្ងៃ ១៧ ខែមករា ដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនៅចាប់ផ្ដើមក្នុងរយៈពេល២សប្តាហ៍ខាងមុខ ។

ទន្ទឹមនោះ គណៈកម្មាធិការប្រជាជនខេត្តបាននិយាយថា ការផ្អាកនេះមានគោលបំណងដោះស្រាយឲ្យបានម៉ត់ចត់ជាមួយនឹងទំនិញដែលជាប់គាំងនៅច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងខេត្ត Quang Minh ត្រឹមថ្ងៃទី ៣១ មករា និងដើម្បីជៀសវាងហានិភ័យនៃជំងឺរាតត្បាត គណៈកម្មាធិការក៏បានអំពាវនាវឱ្យខេត្ត ក្រុង ទូទាំងប្រទេស ជូនដំណឹងអំពីបញ្ហានេះដល់អាជីវករ បុគ្គលនិងស្ថាប័នពាក់ព័ន្ធផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *